វិធីសាស្រ្តពិនិត្យរកមើលសញ្ញានៃជំងឺមហារីកសុដន់ដោយខ្លួនឯង / Breast Cancer Self Examination

យោងតាមរយៈការស្រាវជ្រាវពី World Research Fund​បានរកឃើញថា ជារៀងរាល់ឆ្នាំស្ត្រីចំនួន1,7លាននាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីកសុដន។ ក្នុងចំណោមករណីជម្ងឺមហារីកថ្មីៗដែលបានរកឃើញ គេសង្កេតឃើញថាមានវត្តមានរបស់ជម្ងឺមហារីកសុដនដល់ទៅ12% ហើយជម្ងឹនេះកើតឡើងដល់ទៅ២៥%បើគិតក្នុងចំណោមជម្ងឺមហារីកដែលកើតមានលើស្ត្រី។ ជារៀងរាល់ឆ្នាំមានស្ត្រី500000នាក់ត្រូវបានស្លាប់ដោយសារជម្ងឺនេះ។ ជម្ងឺមហារីកសុដនគឺជាជម្ងឺដែលកើតឡើងដោយសារកោសិកាមហារីកវិវឌ្ឍន៍ខ្លួនក្នុងជាលិកាសុដនដែលមានសុខភាពល្អ។ ការព្យាបាលតាមរយៈគីមីសាស្ត្រ​(chemotherapy) ឬការវះកាត់យកផ្នែកនៃសុដនដែលត្រូវបានបង្ករោគចេញ(mastectomy)គឺជាវិធីដែលអាចបញ្ឈប់ការវិវត្តន៍រាលដាលរបស់កោសិកាមហារីកទៅកាន់កន្លែងផ្សេងទៀតនៃសុដន។ មិនដូចជាជម្ងឺមហារីកដទៃទៀត​ទេ ជម្ងឺមហារីកសុដនអាចត្រូវបាន​ធ្វើរោគវិនិច្ឆ័យយ៉ាងរហ័សនិងអាចព្យាបាលបានមុននឹងរោគសញ្ញានៃជម្ងឺនេះលេចឡើង ហេតុនេះ ប្រសិនបើលោកអ្នកទទួលការពិនិត្យនិងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលានៅដំណាក់កាលដំបូងនៃជម្ងឺនេះ ឱកាសដែលលោកអ្នកជាសះស្បើយពីជម្ងឺគឺស្មើនឹង១០០%​។ លើសពីនេះ​​ ដើម្បីធ្វើការវិនិច្ឆ័យអោយបានទាន់ពេល លោកអ្នកអាចធ្វើការសង្កេតជាប្រចាំដោយខ្លួនឯង

Continue reading

ការបង្ការការឆ្លងមេរោគ ត្រចៀក ច្រមុះ និងបំពង់ក នៃ​កូនក្មេង / Prevention of ENT Infections for Young Children

ប្រធានបទ៖ វិធីសាស្ត្របញ្ឈប់ការឆ្លងមេរោគត្រចៀក ច្រមុះ និងបំពង់កនៃ​កូនក្មេង នៅពេលដែលកុមារតូចៗលេងជាមួយគ្នា មិនថាតែពួកគេនៅក្នុងសាលា​​រៀន កន្លែងលេងផ្សេងៗ ឫទីសាធារណះ វាជាឱកាសក្នុងការចម្លងជម្ងឺឲ្យគ្នាទៅវិញទៅមក។ ពោលគឺការបញ្ជូនជម្ងឺទាំងនោះកើតឡើងនៅពេលដែល ក្មេងតូចៗទាំងនោះយកដៃញីភ្នែក មាត់ ត្រចៀក ឬជូតច្រមុះដែលមានជម្ងឺ រួចចាប់កាន់របស់លេង​ហើយហុចទៅឲ្យគ្នាពីមួយទៅមួយ។ ​ជាមួយគ្នានេះដែរជម្ងឺផ្តាសាយគឺជាមូលហេតុទូទៅនៃជម្ងឺដែលកើតឡើងលើទារក និងកុមារតូចៗ មនុស្សពេញវ័យឬមនុស្សចាស់ដោយសារតែការចម្លងរបស់ជម្ងឺនេះធ្វើឡើងតាមរយះសារធាតុរាវនៃសារពាង្គកាយដូចជាទឹកមាត់ សំបោរ ស្លេស

Continue reading

ភាពស៊ាំទៅនឹងថ្នាំផ្សះ / Antibiotic Resistance

ភាពស៊ាំទៅនឹងថ្នាំផ្សះគឺជាបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្នហើយក៏ជាបញ្ហាដែលយើងកំពុងចូលរួមការពារ ភាពស៊ាំនឹងថ្នាំផ្សះជាបញ្ហាមួយដ៏គួរឲ្យបារម្ភក្នុងពិភពលោកដោយសារតែការយល់ដឹងពីរបៀបប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវគឺនៅមានកម្រិតឬបណ្តាលមកពីការប្រើប្រាស់ដោយបំពាន។ ថ្នាំផ្សះត្រូវបានរកឃើញដោយលោក Alexander Fleming ក្នុងឆ្នាំ ១៩២៨​។ ការប្រើប្រាស់ថ្នាំផ្សះគឺមានសារះសំខាន់ណាស់ក្នុងការព្យាបាលជម្ងឺដែលបង្កឡើងពីបាក់តេរីហើយទប់ស្កាត់គ្រោះថ្នាក់និងអាត្រាស្លាប់ដោយសារជម្ងឺរលាកសួត ឬការឆ្លងនឹងរបួសជាដើម។ ថ្នាំផ្សះក៏ត្រូវបានដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលក្រោយពេល​វះកាត់ ការព្យាបាលតាមបែបគីមីសាស្រ្ត(Chemotherapy) និងការវះកាត់ប្តូរសរីរាង្គជាដើម។ ប្រសិនបើគ្មានវត្តមានថ្នាំផ្សះក្នុងសម័យសង្គ្រាមលោកលើកទី២ទេនោះទាហាននិងប្រជាពលរដ្ឋជាច្រើននឹងត្រូវស្លាប់ដោយសារការបង្ករោគពីបាក់តេរី។ ភាពស៊ាំទៅនឹងថ្នាំផ្សះកើតឡើងនៅពេលដែលចលនានៃការវិវត្តន៏ខ្លួនរបស់បាក់តេរីធ្វើឲ្យប្រែប្រួលដល់ឥទ្ធិពលរបស់ថ្នាំផ្សះតាមរយះការបន្ថយឬបញ្ឈប់ភាពសាកសិទ្ធិរបស់ថ្នាំប្រឆាំងនឹងមេរោគថ្មីៗដែលជាហេតុធ្វើឲ្យបាក់តេរីដែលបង្កជម្ងឺនោះរស់ហើយបន្តបំបែកខ្លួននិងឆ្លងទៅកាន់មនុស្សដ៏ទៃទៀត។ មូលហេតុទាំងឡាយដែលបណ្តាលឲ្យមានភាពស៊ាំទៅនឹងថ្នាំផ្សះគឺការប្រើប្រាស់ថ្នាំផ្សះដោយមិនបានត្រឹមត្រូវឬដោយបំពានដូចជាការប្រើទៅលើជម្ងឺឆ្ងងដែលបង្ករោគដោយវីរុសឬពេលដែលថ្នាំផ្សះដែលមានដែនសកម្មភាពទូលំទូលាយត្រូវបានប្រើទៅលើបាក់តេរីមួយចំនួនដោយមិនចំគោលដៅទៅចំបាក់តេរីដែលបង្កជម្ងឺនោះឲ្យពិតប្រាកដ។ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើថ្នាំផ្សះដោយខ្លួនឯងនិងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ​ ឬប្រើថ្នាំផ្សះតាមវេជ្ជបញ្ជាពីមុន។ ភាពស៊ាំទៅនឹងថ្នាំផ្សះមានន័យថាបាក់តេរីជាច្រើនបានធន់ជាមួយនឹងថ្នាំផ្សះដែលប្រើជាទូទៅពោលគឺថ្នាំផ្សះដែលពីមុនមកគេប្រើសម្រាប់ព្យាបាលជម្ងឺឆ្លងប្រភេទណាមួយតែបែរជាថយចុះប្រសិទ្ធិភាព ឬគ្មានប្រសិទ្ធិភាពតែម្តងនៅពេលដែលយើងប្រើទៅលើជម្ងឺដដែលនោះម្តងទៀត។ នៅពេលបាក់តេរីឬមីក្រូសរីរាង្គទាំងនោះធន់ទៅនឹងថ្នាំផ្សះទាំងឡាយដែលគេរំពឹងទុកថាត្រូវប្រើដើម្បីសម្លាប់ឬទប់ស្កាត់ការលូតលាស់របស់វាហើយថែមទាំងធន់ទៅនឹងការព្យាបាលដោយប្រើថ្នាំផ្សះកម្រិតខ្ពស់ដែលហៅថា Superbugs។

Continue reading

ឈឺខ្នង / Back Pain

បន្ទាប់ពីជម្ងឺផ្តាសាយទូទៅ​ ការឈឺខ្នងគឺជាមូលហេតុចម្បងទី២​ ដែលធ្វើឲ្យយើងអវត្តមានពីកិច្ចការងារ។​ ការឈឺខ្នងបណ្តាលមកពីមូលហេតុច្រើនយ៉ាង​ហើយជាធម្មតាត្រូវចំណាយពេលវេលាពីរ​ឫបីសបា្តហ៍ដើម្បីឲ្យការឈឺចាប់បានជាសះស្បើយ។​ បញ្ហាចម្បងបំផុតដែលបណ្តាលឲ្យឈឺចង្កេះគឺដោយសារតែឆ្អឹងខ្នងមានសំពាធធ្ងន់ធ្ងរពីការឈឺចាប់ស្រួចស្រាវនៃឆ្អឹងខ្នង។ វាអាចបណ្ដាលមកពីឥរិយាបថមិនត្រឹមត្រូវ​ ឫបណ្ដាលមកពីការធ្វើចលនាមិនប្រយ័ត្ន​ ដូចជាការលើករបស់ធ្ងន់ជាដើម។ ក្នុងករណីភាគច្រើនការឈឺចង្កេះ​តម្រូវឱ្យមានការឈប់សំរាករយៈពេលខ្លី​ និងប្រើថ្នាំប្រឆាំងនឹងការរលាកដើម្បីឲ្យការឈឺចាប់បានជាសះស្បើយ។ ប៉ុន្តែនៅក្នុងករណីមួយចំនួនការឈឺចង្កេះប្រែក្លាយជាជំងឺរ៉ាំរ៉ៃមួយដែលប្រហែលជាណ្តាលមកពីលៀនទ្រនាប់ឆ្អឹងកងខ្នងហើយទាមទារឲ្យមានការតាមដានធ្វើរោគវិនិច្ច័យ។​​ ទ្រនាប់ឆ្អឹងកងខ្នងធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកអាចបត់បែនបាននិងជួយទ្រទ្រង់រាងកាយក្នុងការប្រកបកិច្ចការងារប្រចាំថ្ងៃ។​សារធាតុរាវដែលព័ទ្ធជុំវិញទ្រនាប់ឆ្អឹងប្រហែលជាត្រូវបាត់បង់ឫស្ងួតដែលជាហេតុធ្វើឲ្យរហែកទ្រនាប់ឆ្អឹង បន្ទាប់មកលៀនចេញ ប៉ះគាបទៅលើសរសៃប្រាសាទ បណ្តាលឲ្យឈឺចាប់ចាក់មកត្រគៀក ភ្លៅ និងកំភួនជើង។​ បញ្ហាទាំងនេះតែងតែកើតឡើងជាញឺកញាប់នៅពេលដែលយើងមានវ័យចំណាស់។ ​ ភាពចាស់ទៅតាមអាយុនាំមកនូវបញ្ហាឆ្អឹងខ្នងផ្សេងៗមួយចំនួនដែលជាទូទៅប្រែក្លាយទៅជាជម្ងឺឈឺខ្នង។

Continue reading