វិធីសាស្រ្តពិនិត្យរកមើលសញ្ញានៃជំងឺមហារីកសុដន់ដោយខ្លួនឯង / Breast Cancer Self Examination
យោងតាមរយៈការស្រាវជ្រាវពី World Research Fundបានរកឃើញថា ជារៀងរាល់ឆ្នាំស្ត្រីចំនួន1,7លាននាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីកសុដន។ ក្នុងចំណោមករណីជម្ងឺមហារីកថ្មីៗដែលបានរកឃើញ គេសង្កេតឃើញថាមានវត្តមានរបស់ជម្ងឺមហារីកសុដនដល់ទៅ12% ហើយជម្ងឹនេះកើតឡើងដល់ទៅ២៥%បើគិតក្នុងចំណោមជម្ងឺមហារីកដែលកើតមានលើស្ត្រី។ ជារៀងរាល់ឆ្នាំមានស្ត្រី500000នាក់ត្រូវបានស្លាប់ដោយសារជម្ងឺនេះ។ ជម្ងឺមហារីកសុដនគឺជាជម្ងឺដែលកើតឡើងដោយសារកោសិកាមហារីកវិវឌ្ឍន៍ខ្លួនក្នុងជាលិកាសុដនដែលមានសុខភាពល្អ។ ការព្យាបាលតាមរយៈគីមីសាស្ត្រ(chemotherapy) ឬការវះកាត់យកផ្នែកនៃសុដនដែលត្រូវបានបង្ករោគចេញ(mastectomy)គឺជាវិធីដែលអាចបញ្ឈប់ការវិវត្តន៍រាលដាលរបស់កោសិកាមហារីកទៅកាន់កន្លែងផ្សេងទៀតនៃសុដន។ មិនដូចជាជម្ងឺមហារីកដទៃទៀតទេ ជម្ងឺមហារីកសុដនអាចត្រូវបានធ្វើរោគវិនិច្ឆ័យយ៉ាងរហ័សនិងអាចព្យាបាលបានមុននឹងរោគសញ្ញានៃជម្ងឺនេះលេចឡើង ហេតុនេះ ប្រសិនបើលោកអ្នកទទួលការពិនិត្យនិងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលានៅដំណាក់កាលដំបូងនៃជម្ងឺនេះ ឱកាសដែលលោកអ្នកជាសះស្បើយពីជម្ងឺគឺស្មើនឹង១០០%។ លើសពីនេះ ដើម្បីធ្វើការវិនិច្ឆ័យអោយបានទាន់ពេល លោកអ្នកអាចធ្វើការសង្កេតជាប្រចាំដោយខ្លួនឯង