វិធីសាស្រ្តពិនិត្យរកមើលសញ្ញានៃជំងឺមហារីកសុដន់ដោយខ្លួនឯង / Breast Cancer Self Examination

Posted by

យោងតាមរយៈការស្រាវជ្រាវពី World Research Fund​បានរកឃើញថា ជារៀងរាល់ឆ្នាំស្ត្រីចំនួន1,7លាននាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីកសុដន។ ក្នុងចំណោមករណីជម្ងឺមហារីកថ្មីៗដែលបានរកឃើញ គេសង្កេតឃើញថាមានវត្តមានរបស់ជម្ងឺមហារីកសុដនដល់ទៅ12% ហើយជម្ងឹនេះកើតឡើងដល់ទៅ២៥%បើគិតក្នុងចំណោមជម្ងឺមហារីកដែលកើតមានលើស្ត្រី។ ជារៀងរាល់ឆ្នាំមានស្ត្រី500000នាក់ត្រូវបានស្លាប់ដោយសារជម្ងឺនេះ។

ជម្ងឺមហារីកសុដនគឺជាជម្ងឺដែលកើតឡើងដោយសារកោសិកាមហារីកវិវឌ្ឍន៍ខ្លួនក្នុងជាលិកាសុដនដែលមានសុខភាពល្អ។ ការព្យាបាលតាមរយៈគីមីសាស្ត្រ​(chemotherapy) ឬការវះកាត់យកផ្នែកនៃសុដនដែលត្រូវបានបង្ករោគចេញ(mastectomy)គឺជាវិធីដែលអាចបញ្ឈប់ការវិវត្តន៍រាលដាលរបស់កោសិកាមហារីកទៅកាន់កន្លែងផ្សេងទៀតនៃសុដន។

មិនដូចជាជម្ងឺមហារីកដទៃទៀត​ទេ ជម្ងឺមហារីកសុដនអាចត្រូវបាន​ធ្វើរោគវិនិច្ឆ័យយ៉ាងរហ័សនិងអាចព្យាបាលបានមុននឹងរោគសញ្ញានៃជម្ងឺនេះលេចឡើង ហេតុនេះ ប្រសិនបើលោកអ្នកទទួលការពិនិត្យនិងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលានៅដំណាក់កាលដំបូងនៃជម្ងឺនេះ ឱកាសដែលលោកអ្នកជាសះស្បើយពីជម្ងឺគឺស្មើនឹង១០០%​។

លើសពីនេះ​​ ដើម្បីធ្វើការវិនិច្ឆ័យអោយបានទាន់ពេល លោកអ្នកអាចធ្វើការសង្កេតជាប្រចាំដោយខ្លួនឯង ណាត់ជួបពិនិត្យសុដនអោយបានទៀងទាត់និងតាមរយៈការថតឆ្លុះសុដនដោយកាំរស្មីX-ray (mammogram)។​ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើលោកអ្នកកត់សំគាល់ឃើញភាពមិនប្រក្រតីឬមានការប្រែប្រួលចំពោះសុដនរបស់​លោកអ្នក។

ខាងក្រោមនេះជាដំណាក់កាលក្នុងការសង្កេតមើលការប្រែប្រួលទាំងឡាយដែលឈានទៅរកជម្ងឺមហារីកសុដន

ជំហានទី១:​ ការមើលចាប់ផ្តើមពីការមើលសុដនរបស់អ្នកនៅក្នុងកញ្ចក់ដោយដៃទាំងពីរច្រត់នៅត្រង់

ត្រគៀក និងស្មាត្រង់ស្មើ។​ សុដនធម្មតាគឺ:

  • មានទម្រង់ ទំហំ និងពណដូចគ្នាទាំងសងខាង
  • មិនមានដុំពកឬផត

ប្រសិនបើលោកអ្នកសង្កេតឃើញការប្រែប្រួលដូចខាងក្រោមនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យ

  • ស្បែកសុដនមានខួចផតឬឡើងកំពកក្រហម
  • ចុងសុដនផតលិបឬប៉ោងខុសពីធម្មតា
  • មានអាការៈរមាស់ ឈឺចុកចាប់ ឬ ហើម

លើកដៃរបស់អ្នកឡើងហើយសង្កេតមើលភាពប្រែប្រួលទាំងនេះ។

ជំហានទី២: កំណត់សំគាល់

ក្នុងអំឡុងពេលដែលអ្នកឆ្លុះកញ្ចក់ សូមពិនិត្យមើលថាមានទីកហូរចេញពីចុងសុដនរបស់អ្នកដែរឬទេ​​ (ទីកដែលហូរចេញអាចមានមានពណ៏សថ្លា ខាប់ លឿង ឬជាឈាម)

ជំហានទី៣: ការស្ទាប​ (គេង)

breaststep3

គេងផ្ងាររួចស្ទាបសុដនរបស់អ្នកដោយយកដៃខាងឆ្វេងស្ទាបទៅសុដនខាងស្តាំហើយដៃខាងស្តាំស្ទាបទៅសុដនខាងឆ្វេង ​បន្ទាប់មកប្រើម្រាមដៃ២ទៅ៣ស្ទាបនិងអង្អែលថ្នមៗព្រមៗគ្នាលើមួយភាគបួននៃសុដនរបស់អ្នក​ជារង្វង់រួចបន្តមួយភាគបួនទៀតអោយសព្វសុដនរួចចាប់ស្ទាបពីលើចុះក្រោមចាប់ពីឆ្អឹងដងកាំបិតមកដល់ផ្នែកខាងលើនៃពោះនិងពីក្លៀកត្រង់មកកាន់ឆ្អឹងសន្ទះទ្រូងនៃគល់សុដនម្ខាងទៀត។ ដើម្បីប្រាកដថា​អ្នកបានពិនិត្យបានសព្វគឺអ្នកគួរតែចាប់ផ្តើមស្ទាបពីចុងសុដនរីកចេញជារង្វង់បន្តិចម្តងៗរហូតសព្វកន្លែង។ លើសពីនេះអ្នកអាចស្ទាបពីលើចុះក្រោមទៅមកៗ​។​ វិធីសាស្រ្តនេះមានប្រសិទ្ធខ្ពស់ក្នុងការសង្កេតរកសញ្ញាប្រែប្រួលទាំងឡាយលើសុដនរបស់ស្ត្រី។​ ម្យ៉ាងទៀតអ្នកត្រូវប្រាកដចិត្តថាអ្នកបានស្ទាបប៉ះគ្រប់ជាលិការបស់សុដនតាំងពីមុខដល់ខាងក្រោយដោយប្រើកម្លាំងដៃស្រាលៗនៅលើស្បែកនិងជាលិកាខាងលើ កម្លាំងដៃមធ្យមនៅផ្នែកកណ្តាល និងសង្កត់បន្តិចលើជាលិកាផ្នែកខាងក្រោយជ្រៅគេបង្អស់នៃសុដន។​ បន្ទាប់ពីស្ទាបទៅដល់ស្រទាប់ជ្រៅនៃសុដនហើយសូមអូសដៃមកខាងក្រោមរហូតដល់ឆ្អឹងសន្ទះទ្រូងខាងក្រោមសុដន។

ជំហានទី៤: ការស្ទាប​​ (ឈរត្រង់)

breaststep4

ជំហានចុងក្រោយនេះ​ អ្នកត្រូវស្ទាបសុដនរបស់អ្នកដោយឈរឬអង្គុយត្រង់ខ្លួនហើយដៃលើកឡើងលើនិងធ្វើតាមការណែនាំពីរបៀបស្ទាបដែលបានរៀបរាប់នៅជំហានទី៣។​ ស្រ្តីភាគច្រើនមានភាពងាយស្រួលក្នុងការស្ទាបនៅពេលស្បែកសុដនសើម ហេតុនេះពួកគេចូលចិត្តអនុវត្តជំហាននេះនៅពេលងូតទឹក។

កំណត់សំគាល់: ប្រសិនបើអ្នកសង្កេតឃើញភាពប្រែប្រួលដូចខាងក្រោម សូមប្រញ៉ាប់ទៅជួបគ្រូពេទ្យជាបន្ទាន់:

  • មានដុំរឺងឬពកនៅហ្នឹងសុដន
  • ស្បែកសុដនមានខួចផតឬឡើងកំពកក្រហម
  • ចុងសុដនផតលិបឬប៉ោងខុសពីធម្មតា
  • មានអាការៈរមាស់ ឈឺចុកចាប់ ឬ ហើម

According to the World Cancer Research Fund, 1.7 million women around the world are diagnosed with breast cancer every year.  Breast cancer represents 12% of all new cancer cases and 25% of all cancers in women.  Every year, 500,000 women will die due to breast cancer.

Breast cancer is a disease in which cancerous cells form in the tissues of the breast.  Chemotherapy or mastectomy are common solutions to stop the cancerous cells from spreading to other parts of the body.

Unlike many other cancers, breast cancer can be detected early and stopped before it even begins to display symptoms.  When breast cancer is detected early and is in its localized stage, the survival rate is nearly 100%.

Early detection includes doing monthly breast self-exams and scheduling regular clinical breast exams and mammograms.  If you notice something not normal, call a physician immediately.

Step 1: Look

Begin by looking at your breasts in the mirror with your shoulders straight and your arms on your hips.

Here’s what you should look for:

  • Breasts that are their usual size, shape, and color
  • Breasts that are evenly shaped without visible distortion or swelling

If you see any of the following changes, bring them to your doctor’s attention:

  • Dimpling, puckering, or bulging of the skin
  • A nipple that has changed position or an inverted nipple (pushed inward instead of sticking out)
  • Redness, soreness, rash, or swelling

Now, raise your arms and look for the same changes.

Step 2: Notice

While you’re at the mirror, look for any signs of fluid coming out of one or both nipples (this could be a watery, milky, or yellow fluid or blood).

Step 3: Feel (Lying Down)

breaststep3

Next, feel your breasts while lying down, using your right hand to feel your left breast and then your left hand to feel your right breast. Use a firm, smooth touch with the first few finger pads of your hand, keeping the fingers flat and together. Use a circular motion, about the size of a quarter.

Cover the entire breast from top to bottom, side to side — from your collarbone to the top of your abdomen, and from your armpit to your cleavage.

Follow a pattern to be sure that you cover the whole breast. You can begin at the nipple, moving in larger and larger circles until you reach the outer edge of the breast. You can also move your fingers up and down vertically, in rows, as if you were mowing a lawn. This up-and-down approach seems to work best for most women. Be sure to feel all the tissue from the front to the back of your breasts: for the skin and tissue just beneath, use light pressure; use medium pressure for tissue in the middle of your breasts; use firm pressure for the deep tissue in the back. When you’ve reached the deep tissue, you should be able to feel down to your ribcage.

Step 4: Feel (Standing Up)

breaststep4

Finally, feel your breasts while you are standing or sitting. Many women find that the easiest way to feel their breasts is when their skin is wet and slippery, so they like to do this step in the shower. Cover your entire breast, using the same hand movements described in Step 3.

If you see any of the following changes, bring them to your doctor’s attention:

  • Lump(s)
  • Dimpling, puckering, or bulging of the skin
  • A nipple that has changed position or an inverted nipple (pushed inward instead of sticking out)
  • Redness, soreness, rash, or swelling

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s