ភាពស៊ាំទៅនឹងថ្នាំផ្សះ / Antibiotic Resistance

Posted by

ភាពស៊ាំទៅនឹងថ្នាំផ្សះគឺជាបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្នហើយក៏ជាបញ្ហាដែលយើងកំពុងចូលរួមការពារ

ភាពស៊ាំនឹងថ្នាំផ្សះជាបញ្ហាមួយដ៏គួរឲ្យបារម្ភក្នុងពិភពលោកដោយសារតែការយល់ដឹងពីរបៀបប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវគឺនៅមានកម្រិតឬបណ្តាលមកពីការប្រើប្រាស់ដោយបំពាន។

ថ្នាំផ្សះត្រូវបានរកឃើញដោយលោក Alexander Fleming ក្នុងឆ្នាំ ១៩២៨​។ ការប្រើប្រាស់ថ្នាំផ្សះគឺមានសារះសំខាន់ណាស់ក្នុងការព្យាបាលជម្ងឺដែលបង្កឡើងពីបាក់តេរីហើយទប់ស្កាត់គ្រោះថ្នាក់និងអាត្រាស្លាប់ដោយសារជម្ងឺរលាកសួត ឬការឆ្លងនឹងរបួសជាដើម។ ថ្នាំផ្សះក៏ត្រូវបានដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលក្រោយពេល​វះកាត់ ការព្យាបាលតាមបែបគីមីសាស្រ្ត(Chemotherapy) និងការវះកាត់ប្តូរសរីរាង្គជាដើម។ ប្រសិនបើគ្មានវត្តមានថ្នាំផ្សះក្នុងសម័យសង្គ្រាមលោកលើកទី២ទេនោះទាហាននិងប្រជាពលរដ្ឋជាច្រើននឹងត្រូវស្លាប់ដោយសារការបង្ករោគពីបាក់តេរី។

ភាពស៊ាំទៅនឹងថ្នាំផ្សះកើតឡើងនៅពេលដែលចលនានៃការវិវត្តន៏ខ្លួនរបស់បាក់តេរីធ្វើឲ្យប្រែប្រួលដល់ឥទ្ធិពលរបស់ថ្នាំផ្សះតាមរយះការបន្ថយឬបញ្ឈប់ភាពសាកសិទ្ធិរបស់ថ្នាំប្រឆាំងនឹងមេរោគថ្មីៗដែលជាហេតុធ្វើឲ្យបាក់តេរីដែលបង្កជម្ងឺនោះរស់ហើយបន្តបំបែកខ្លួននិងឆ្លងទៅកាន់មនុស្សដ៏ទៃទៀត។

មូលហេតុទាំងឡាយដែលបណ្តាលឲ្យមានភាពស៊ាំទៅនឹងថ្នាំផ្សះគឺការប្រើប្រាស់ថ្នាំផ្សះដោយមិនបានត្រឹមត្រូវឬដោយបំពានដូចជាការប្រើទៅលើជម្ងឺឆ្ងងដែលបង្ករោគដោយវីរុសឬពេលដែលថ្នាំផ្សះដែលមានដែនសកម្មភាពទូលំទូលាយត្រូវបានប្រើទៅលើបាក់តេរីមួយចំនួនដោយមិនចំគោលដៅទៅចំបាក់តេរីដែលបង្កជម្ងឺនោះឲ្យពិតប្រាកដ។ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើថ្នាំផ្សះដោយខ្លួនឯងនិងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ​ ឬប្រើថ្នាំផ្សះតាមវេជ្ជបញ្ជាពីមុន។

ភាពស៊ាំទៅនឹងថ្នាំផ្សះមានន័យថាបាក់តេរីជាច្រើនបានធន់ជាមួយនឹងថ្នាំផ្សះដែលប្រើជាទូទៅពោលគឺថ្នាំផ្សះដែលពីមុនមកគេប្រើសម្រាប់ព្យាបាលជម្ងឺឆ្លងប្រភេទណាមួយតែបែរជាថយចុះប្រសិទ្ធិភាព ឬគ្មានប្រសិទ្ធិភាពតែម្តងនៅពេលដែលយើងប្រើទៅលើជម្ងឺដដែលនោះម្តងទៀត។

នៅពេលបាក់តេរីឬមីក្រូសរីរាង្គទាំងនោះធន់ទៅនឹងថ្នាំផ្សះទាំងឡាយដែលគេរំពឹងទុកថាត្រូវប្រើដើម្បីសម្លាប់ឬទប់ស្កាត់ការលូតលាស់របស់វាហើយថែមទាំងធន់ទៅនឹងការព្យាបាលដោយប្រើថ្នាំផ្សះកម្រិតខ្ពស់ដែលហៅថា Superbugs។ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះវេជ្ជបណ្ឌិតមានការពិបាកក្នុងការព្យាបាលអ្នកជម្ងឺរបស់ខ្លួនដោយសារបាក់តេរីឬមីក្រូសរីរាង្គទាំងនោះក្លាយទៅជា Superbugs ហើយធន់ទៅនឹងថ្នាំផ្សះដែលត្រូវប្រើ ពេលនោះជម្ងឺឆ្លងធម្មតា​អាចក្លាយជាធ្ងន់ធ្ងររហូត​ដល់ស្លាប់​។

ក្នុងឆ្នាំ២០១៤អង្គការសុខភាពពិភពលោកបានអះអាងថាភាពស៊ាំទៅនឹងថ្នាំផ្សះជាបញ្ហាគំរាមកំហែងដ៏ធំចំពោះសុខភាពសាធារណះដែលចាំបាច់ត្រូវការការចូលរួមពីយើងទាំងអស់គ្នា គ្រូពេទ្យ ឪសថការី អ្នកជំនាញវិជ្ជជីវៈសុខាភិបាលក្នុងការទប់ស្កាត់និងបញ្ឈប់ភាពស៊ាំទៅនឹងថ្នាំផ្សះ។

វិធីសាស្រ្តចម្បងទាំងបីខាងក្រោមនេះគឺជាអទិភាពរបស់យើងទាំងអស់គ្នាដែលត្រូវអនុវត្តៈ

  • ការប្រើថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងប្រុងប្រយ័ត្ន។ ឧទាហណ៍ប្រើតែពេលដែលត្រូវការចាំបាច់ ប្រើ-+តាមកម្រឹត ចំនួន និងរយះពេលឲ្យបានត្រឹមត្រូវ។
  • ប្រុងប្រយ័ត្នខ្ពស់កុំឲ្យមានការចម្លង ភាពស៊ាំនៃថ្នាំហើយឲ្យអ្នកកំពុងមានជំងឺឆ្លងនៅដាច់ដោយឡែកពីអ្នកជំងឺដទៃ។
  • ស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តការសកម្មភាពរបស់ថ្នាំផ្សះបន្ថែម។

—-

Antibiotic Resistance is On the Rise.  This is What We’re Doing to Prevent It.

Antibiotic resistance is now a world wide concern, but awareness of it remains limited. Since their discovery by biologist, Alexander Fleming in 1928, antibiotics are one of the most important therapeutic discoveries in medical history.  They have revolutionized the way we treat patients with bacterial infections and have contributed to reducing death and permanent damage from bacterial diseases like pneumonia and the infection of wounds.  Antibiotics are also essential to common medical procedures like common surgery, chemotherapy and organ transplantation.  Thousands of soldiers and civilians would not have survived World War II without the role of antibiotics.

Antibiotic resistance occurs when bacteria develop mechanisms that reduce or eliminate the effectiveness of antibiotics.  The bacteria causing illness and infection survive and continue to multiply, causing more harm and spreading to other people.

The cause of antibiotic resistance is our own misuse of these life saving medications.  This happens when antibiotics are unnecessarily prescribed for viral infections, against which they have no effect.  Or when broad spectrum antibiotics are used to kill many bacteria, but not the specific bacteria causing the infection or illness.  You might be doing this yourself too.  Many people “self medicate” when they take antiobiotics that have not been properly prescribed for their illness.

Antibiotic resistance arises when bacteria become resistant to the medicines that are supposed to treat them.  When bacteria, and other microbes that cause illness and infection, become resistant to many different antibiotics that are supposed to treat them, they become Superbugs, so-called because they resistant to even the strongest of treatments.  In recent years, doctors have faced situations where sick patients cannot be properly treated because the responsible bacterium have become these Superbugs – resistant to any available antibiotics.  Minor infections can become deadly in these cases.

In 2014, the World Health Organization declared antibiotic resistance a major threat to human health.  But it is still not being taken seriously.  Doctors, pharmacists and even patients need to help stop antibiotic resistance.

Three strategic areas of intervention should be prioritized:

  • Prudent use of available antibiotics, i.e. only when they are needed, with the correct dosage, dose intervals and duration.
  • Hygienic precautions for the control of cross-transmission of resistant strains between persons (infection control), including hand hygiene, screening for carriage of resistant strains and isolation of positive patients.
  • Research and development of antibiotics with a novel mechanism of action.

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s