ការបង្ការការឆ្លងមេរោគ ត្រចៀក ច្រមុះ និងបំពង់ក នៃ​កូនក្មេង / Prevention of ENT Infections for Young Children

Posted by

ប្រធានបទ៖ វិធីសាស្ត្របញ្ឈប់ការឆ្លងមេរោគត្រចៀក ច្រមុះ និងបំពង់កនៃ​កូនក្មេង

នៅពេលដែលកុមារតូចៗលេងជាមួយគ្នា មិនថាតែពួកគេនៅក្នុងសាលា​​រៀន កន្លែងលេងផ្សេងៗ ឫទីសាធារណះ វាជាឱកាសក្នុងការចម្លងជម្ងឺឲ្យគ្នាទៅវិញទៅមក។ ពោលគឺការបញ្ជូនជម្ងឺទាំងនោះកើតឡើងនៅពេលដែល ក្មេងតូចៗទាំងនោះយកដៃញីភ្នែក មាត់ ត្រចៀក ឬជូតច្រមុះដែលមានជម្ងឺ រួចចាប់កាន់របស់លេង​ហើយហុចទៅឲ្យគ្នាពីមួយទៅមួយ។ ​ជាមួយគ្នានេះដែរជម្ងឺផ្តាសាយគឺជាមូលហេតុទូទៅនៃជម្ងឺដែលកើតឡើងលើទារក និងកុមារតូចៗ មនុស្សពេញវ័យឬមនុស្សចាស់ដោយសារតែការចម្លងរបស់ជម្ងឺនេះធ្វើឡើងតាមរយះសារធាតុរាវនៃសារពាង្គកាយដូចជាទឹកមាត់ សំបោរ ស្លេស ឬកំហាកដែលនៅជាប់នឹងឧបករណ៍ឬសម្ភារះប្រើប្រាស់ឬរបស់លេងទាំងឡាយ និងសូម្បីតែនៅក្នុងខ្យល់អាកាស។នេះជាមូលហេតុដែលជំងឺផ្តាសាយងាយនឹងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ជា​លទ្ធផលត្រូវបង្រៀនក្មេងតូចៗឲ្យទម្លាប់មានអនាម័យល្អជានិច្ច ដើម្បីការពារពួកគេពីការឆ្លងជម្ងឺផ្តាសាយ និងការឆ្លងមេរោគបាក់តេរីដូចជា​ ស្ត្រិបតូកុកគឹស​(Streptococcus) ដែលអាចក្លាយជាការឆ្លងមេរោគទៅក្នុងត្រចៀក ច្រមុះ និងបំពង់ករបស់ពួកគេ។

ទាំងនេះគឺជាទម្លាប់ល្អៗមួយចំនួនដើម្បីបង្រៀនកូនរបស់លោកអ្នកឲ្យមានអនាម័យ​ សុខភាពល្អ ក៍ដូចជាជួយការពារពួកគេមិនឲ្យមានជម្ងឺ និងមិនឲ្យនាំយកមេរោគផ្សេងៗមកផ្ទះ។

ទម្លាប់ទាំងនោះមានដូចជា៖

  • បង្រៀនពួកគេឲ្យលាងដៃជាមួយសាប៊ូ ជាពិសេសក្រោយពេលលេង មុនពេលញាំចំណីអាហារ​ និងក្រោយពេលញើសសំបោរ​ ឫយកដៃខ្ទប់មាត់នៅពេលក្អក
  • ត្រូវប្រាកដថាកូនរបស់អ្នកយកដៃខ្ទប់មាត់ឫច្រមុះរបស់ពួកគេនៅពេលក្អក ឬកណ្តាស។ ការធ្វើដូចេ្នះគឺដើម្បីបង្ការ មិនឲ្យមេរោគ ឫបាក់តេរីផ្សេងៗ ឆ្លងទៅក្រុមគ្រួសារ ឫកុមារដ៏ទៃទៀត។
  • បើសិនជាកូនរបស់លោកអ្នកហៀរសំបោរ ត្រូវបង្រៀនពួកគេឲ្យចេះសំអាតច្រមុះ ២​ ទៅ ៦​ ដងក្នុងមួយថ្ងៃ ដើម្បីការពារមិនឲ្យមេរោគឆ្លងចូលដល់បំពង់ករបស់ពូកគេ
  • ប្រសិនបើរោគសញ្ញានៃជម្ងឺមិនបាត់ទៅវិញទេ សូមប្រញ៉ាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

How to Stop Ear, Nose and Throat Infections in Young Children

When children get together, regardless of whether they are in the school or at play, there is a chance an illness will spread.  This is especially true among young children, like infants, toddlers and pre-schoolers, who are likely to use their hands to wipe their noses or rub their eyes, and then handle toys or touch other children.  The cycle of spreading an infection continues as other children share this toy, touch each other, and then their own noses, mouths and eyes.  Viruses are transmitted via bodily fluids like saliva and mucous from the nose.  And even air.  This cold virus is a common cause of early childhood illness, and may even be transmitted to your own home, among adults and older children.

As a result, teaching young children good hygiene habits is a great way to prevent them from acquiring cold viruses and other bacteria infections like streptococcus, that become infections in their ears, nose and throat.

Here are some great healthy and hygienic habits to teach your own kids.  They will especially help to prevent them from getting sick and bringing the infection home:

  • Teach them to wash their hands with soap and water – especially after play, before eating and after blowing their nose or coughing into their hands.
  • Ensure that your child covers their mouth and nose when coughing or sneezing. This will prevent illness-causing bacteria and viruses to be transmitted to other children or family members.
  • If your child has a runny nose, make sure they know how to clean their nose, 2-6 times a day, to preven the infection from spreading to their throat.
  • If the symptoms of an illness persist, please contact your doctor.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s