ឈឺខ្នង / Back Pain

Posted by

បន្ទាប់ពីជម្ងឺផ្តាសាយទូទៅ​ ការឈឺខ្នងគឺជាមូលហេតុចម្បងទី២​ ដែលធ្វើឲ្យយើងអវត្តមានពីកិច្ចការងារ។​ ការឈឺខ្នងបណ្តាលមកពីមូលហេតុច្រើនយ៉ាង​ហើយជាធម្មតាត្រូវចំណាយពេលវេលាពីរ​ឫបីសបា្តហ៍ដើម្បីឲ្យការឈឺចាប់បានជាសះស្បើយ។​

បញ្ហាចម្បងបំផុតដែលបណ្តាលឲ្យឈឺចង្កេះគឺដោយសារតែឆ្អឹងខ្នងមានសំពាធធ្ងន់ធ្ងរពីការឈឺចាប់ស្រួចស្រាវនៃឆ្អឹងខ្នង។ វាអាចបណ្ដាលមកពីឥរិយាបថមិនត្រឹមត្រូវ​ ឫបណ្ដាលមកពីការធ្វើចលនាមិនប្រយ័ត្ន​ ដូចជាការលើករបស់ធ្ងន់ជាដើម។ ក្នុងករណីភាគច្រើនការឈឺចង្កេះ​តម្រូវឱ្យមានការឈប់សំរាករយៈពេលខ្លី​ និងប្រើថ្នាំប្រឆាំងនឹងការរលាកដើម្បីឲ្យការឈឺចាប់បានជាសះស្បើយ។

ប៉ុន្តែនៅក្នុងករណីមួយចំនួនការឈឺចង្កេះប្រែក្លាយជាជំងឺរ៉ាំរ៉ៃមួយដែលប្រហែលជាណ្តាលមកពីលៀនទ្រនាប់ឆ្អឹងកងខ្នងហើយទាមទារឲ្យមានការតាមដានធ្វើរោគវិនិច្ច័យ។​​ ទ្រនាប់ឆ្អឹងកងខ្នងធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកអាចបត់បែនបាននិងជួយទ្រទ្រង់រាងកាយក្នុងការប្រកបកិច្ចការងារប្រចាំថ្ងៃ។​សារធាតុរាវដែលព័ទ្ធជុំវិញទ្រនាប់ឆ្អឹងប្រហែលជាត្រូវបាត់បង់ឫស្ងួតដែលជាហេតុធ្វើឲ្យរហែកទ្រនាប់ឆ្អឹង បន្ទាប់មកលៀនចេញ ប៉ះគាបទៅលើសរសៃប្រាសាទ បណ្តាលឲ្យឈឺចាប់ចាក់មកត្រគៀក ភ្លៅ និងកំភួនជើង។​ បញ្ហាទាំងនេះតែងតែកើតឡើងជាញឺកញាប់នៅពេលដែលយើងមានវ័យចំណាស់។ ​

ភាពចាស់ទៅតាមអាយុនាំមកនូវបញ្ហាឆ្អឹងខ្នងផ្សេងៗមួយចំនួនដែលជាទូទៅប្រែក្លាយទៅជាជម្ងឺឈឺខ្នង។ ​ មូលហេតុជាច្រើនដែលបណ្តាលឲ្យឈឺខ្នងមានដួចជា ការលៀនទ្រនាប់ឆ្អឹង ការរលាកសន្លាក់ ដែលនាំឲ្យ អសេ្ថរភាពឆ្អឹងខ្នងហើយបណ្តាលឲ្យឈឺខ្នងរ៉ាំរ៉ៃ។វិបត្តិទាំងនេះនឹងបង្ករឲ្យមានជម្ងឺពុកឆ្អឹងនៅពេលដែលឆ្អឹងខ្នងបាត់បង់នួវរចនាសម្ព័ន្ធរបស់វា។​​ លើសពីនេះទៀតជម្ងឺឈឺខ្នងដ៏ធ្ងន់ធ្ងរក៏អាចបណ្តាលមកពីជម្ងឺមហារីកមួយចំនួនដូចជា មហារីកក្រពេញទីរ៉ូអ៊ីត ក្រពេញប្រូស្តាត និងតម្រងនោមផងដែរ។ មិនតែប៉ុណ្ណោះជម្ងឺនេះអាចកើតឡើងដោយសារបញ្ហាមួយចំនួនពីសរីរាង្គខាងក្នុងរបស់អ្នករួមទាំងប្រព័ន្ធរំលាយអាហារ តម្រងនោមឬស្បូន។ លក្ខខណ្ឌទាំងនេះអាចជាការគំរាមកំហែងដល់អាយុជីវិត។

ប្រសិនបើការឈឺឆ្អឹងខ្នងធ្ងន់ធ្ងររបស់អ្នកមិនត្រូវបានជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរទៅបីសប្តាហ៍ទេ ជំហានបន្ទាប់របស់អ្នកគួរតែទៅជួបគ្រូពេទ្យឯកទេសជាបន្ទាន់។​ គ្រូពេទ្យនឺងវិនិច្ច័យពីកន្លែងឈឺចាប់ រយះពេលនៃការឈឺចាប់ និងភាពញឹកញាប់នៃការឈឺខ្នងរបស់អ្នក​ ហើយក៏នឺងវាយតម្លៃទូទៅពីអាការៈជម្ងឺទូទៅនៃរាងកាយរបស់អ្នក។ លើសពីនេះលោកអ្នកអាចនឹងត្រូវបានណែនាំទៅជួបអ្នកឯកទេសជំនាញដើម្បីធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់លាស់និងជឿជាក់។ ​

Next to the common flu, lower back pain is the second most common cause for absence from work.  And it can be the result of a spectrum of reasons and usually takes a few weeks to resolve.

The most common cause for lower back pain is acute back strain.  This could be a result of poor posture, or maybe a poorly executed movement, like lifting a heavy box.  Most cases of lower back pain require a short period of rest and anti-inflammatory medicines before the pain mostly resolves.

But in some cases, lower back pain remains as a chronic ailment and medical intervention is required to diagnose what is perhaps a slipped intervertebral disk.  This intervertebral disk is what gives your spine flexibility and support to perform daily tasks. But repetitive stresses may wear these disks over time.  The fluid that surrounds the disk may be lost, leading to tearing, and the “slipping” of the disk into nearby nerves, causing shooting pain through your buttocks, thighs and calf.  This doesn’t sound great, but it’s a common occurrence as people get older.

Aging also brings with it a number of other spinal problems that may mask themselves as general back pain.  From spinal stenosis, another cause of slipped disks, to spondylolisthesis, which leads to spinal instability, chronic back pain should not be taken lightly.  There may also be indications of osteoporosis, when bones lose their structural integrity.  Certain types of cancers, like thyroid, prostate, and kidney, also may manifest as chronic back pain.  It may even arise from problems with your internal organs, including your digestive system, kidneys or uterus.  These conditions may even be life threatening.

If your acute back pain does not resolve itself within a few weeks, a visit to a physician should definitely be your next move.  Through a first visit with a general practitioner, your doctor can make note of the location, duration and frequency of your back pain, and give you a general assessment of your body.  Further tests may be taken and you may even be recommended a specialist who can provide a more specific diagnosis.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s